ខ្ញុំជា

កម្មវិធីផ្ដល់ស្បៀងអាហារ​តាម​សាលារៀនសាធារណៈ​បានអនុវត្តនៅប្រទេសកម្ពុជាអំឡុងឆ្នាំ ១៩៩៩ រហូតដល់បច្ចុប្បន្នជាកម្មវិធីអាហារពេលព្រឹកធម្មតាដោយផ្តល់អាហារក្តៅៗ ដល់សិស្សតាមរយៈកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ នៅឆ្នាំ ២០១៤ ក្រសួងអប់រំយុវជន និងកីឡា ដោយមានកិច្ចសហការពីកម្មវិធីស្បៀងអាហារពិភពលោកបានអនុវត្តសាកល្បងកម្មវិធី​ផ្តល់ស្បៀង​អាហារ​តាម​សាលារៀន​ដោយ​ប្រើ​ប្រាស់កសិផលក្នុង​សហគមន៍ ​ចំនួន​ពីរសាលានៅ ស្រុកអង្គរធំនៃខេត្តសៀមរាប។ ដោយទទួលបានជោគជ័យកម្មវិធីនេះក៏បន្តរហូតដល់បច្ចុប្បន្ន ដែលរូមមាន​ ១១១៤ ​សាលារៀន។ អាហារនៅសាលារៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមកុមារ និងជួយសម្រួលដល់លទ្ធភាពទទួលបានការអប់រំតាមរយៈ ការបង្កើនការចុះឈ្មោះចូលរៀន ការបញ្ចប់ ការសិក្សា កាត់បន្ថយការបោះបង់ចោលការសិក្សា និងកែលម្អលទ្ធផលសិក្សា។ លើសពីនេះទៀត ការផ្តល់អាហារតាមសាលារៀនគឺជាឧបករណ៍ជំនួយសង្គមដ៏សំខាន់មួយ ដែលធានាថាយ៉ាងហោច ណាស់មានអាហារដែលមានជីវជាតិមួយពេលជារៀងរាល់ថ្ងៃសម្រាប់កុមារដែលមកពីសហគមន៍សេដ្ឋកិច្ច សង្គមក្រីក្រ និងលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌។ របបអាហារ​​សម្រាប់កុមារ​ម្នាក់ៗត្រូវបានកំណត់ដោយផ្អែកលើលទ្ធភាព​ទទួលយកបាន និងស្របតាមតម្រូវការ​អាហារសម្រាប់កុមារ និងកម្រិតអាហារូបត្ថម្ភ រួមមានអង្ករ ត្រី សាច់ ស៊ុត និងបន្លែ ​​ជា​អាហារចម្បង​នៅ​កម្ពុជា រីឯប្រេងឆា ​និងអំបិល​អ៊ីយ៉ូត ​ត្រូវបាន​បន្ថែម ​​ដើម្បីបង្កើន​ថាមពល និងបំពេញជាតិអ៊ីយ៉ូតសម្រាប់ កុមារ។

ឯកសារថ្មីៗ
 វិច្ឆិកា-2024   កម្មវិធីអាហារតាមសាលារៀន

លិខិតលេខ ៤៧ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការដឹកនាំនិង គ្រប់គ្រងការអនុវត្តកម្មវិធីអាហាតាមសាលារៀន និងការតែងតាំងសមាសភាពលេខាធិការដ្ឋាន។

លិខិតលេខ ៤៧ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការដឹកនាំនិង គ្រប់គ្រងការអនុវត្តកម្មវិធីអាហាតាមសាលារៀន និងការតែងតាំងសមាសភាពលេខាធិការដ្ឋាន។


 តុលា-2024   កម្មវិធីអាហារតាមសាលារៀន

សេចក្តីណែនាំ លេខ62 សណន នា បស ការអនុវត្តកម្មវិធីអាហារតាមសាលារៀនឆ្នាំសិក្សា ២០២៤-២០២៥ ដើម្បីធានាដល់ការអនុវត្តកម្មវិធីប្រកបដោយគុណភាព និងប្រសិទ្ធភាព។ សេចក្តីណែនាំនេះ រួមមាន ព័ត៌មាន អំពី រយៈពេលផ្តល់អាហារដល់សិស្ស មុនពេល និងពេលតំណើរការឆ្នាំសិក្សា ២០២៤-២០២៥  ការសម្របសម្រួលនិងគាំទ្របច្ចេកទេស ការតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងរបាយការណ៍។

សេចក្តីណែនាំ លេខ62 សណន នា បស ការអនុវត្តកម្មវិធីអាហារតាមសាលារៀនឆ្នាំសិក្សា ២០២៤-២០២៥ ដើម្បីធានាដល់ការអនុវត្តកម្មវិធីប្រកបដោយគុណភាព និងប្រសិទ្ធភាព។ សេចក្តីណែនាំនេះ រួមមាន ព័ត៌មាន អំពី រយៈពេលផ្តល់អាហារដល់សិស្ស មុនពេល និងពេលតំណើរការឆ្នាំសិក្សា ២០២៤-២០២៥  ការសម្របសម្រួលនិងគាំទ្របច្ចេកទេស ការតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងរបាយការណ៍។ មន្ទើរអប់រំ យុវជន និងកីឡាខេត្តពាក់ពន្ធ័ ត្រូវណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ និងសាលាបឋមសិក្សាគោលដៅ ព្រមទាំងអ្នកពាក់ពន្ធ័ ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។


 មិថុនា-2023   អនាម័យនិងសុវត្តិភាពចំណីអាហារ

“សៀវភៅណែនាំការចម្អិនអាហារសម្រាប់ចុងភៅសាលារៀន” នេះអភិវឌ្ឍឡើង ដើម្បីធ្វើជាមគ្គុទ្ទេសក៏សម្រាប់អ្នកចម្អិនអាហារ នាយឃ្លាំងនៅតាមគ្រឹះស្ថានសិក្សា ពិសេសក្នុងកម្មវិធីអាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត បានសិក្សាស្វែងយល់និងយកទៅអនុវត្ត ប្រកបដោយភាពបត់បែន ភាពច្នៃប្រឌិត ប្រកបដោយសុវត្ថិភាព និងសុខភាព។

“សៀវភៅណែនាំការចម្អិនអាហារសម្រាប់ចុងភៅសាលារៀន” នេះអភិវឌ្ឍឡើង ដើម្បីធ្វើជាមគ្គុទ្ទេសក៏សម្រាប់អ្នកចម្អិនអាហារ នាយឃ្លាំងនៅតាមគ្រឹះស្ថានសិក្សា ពិសេសក្នុងកម្មវិធីអាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត បានសិក្សាស្វែងយល់និងយកទៅអនុវត្ត ប្រកបដោយភាពបត់បែន ភាពច្នៃប្រឌិត ប្រកបដោយសុវត្ថិភាព និងសុខភាព។ ខ្លឹមសារនៃសៀវភៅនេះចែកចេញជា៣ជំពូកនិង១៨ប្រធានបទសំខាន់ៗ ដែលទាក់ទងនឹងចំណេះដឹងមូលដ្ឋានស្តីពីអាហារូបត្ថម្ភ ការលូតលាស់ សុវត្ថិភាពចំណីអាហារ របៀបចម្អិនអាហារ និងគន្លឹះក្នុងការរក្សានូវសារធាតុចិញ្ចឹមពីអាហារក្នុងដំណើរការចម្អិន។


 មីនា-2023   កម្មវិធីអាហារតាមសាលារៀន

អនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន មានគោលបំណងកំណត់ អំពីរការអនុវត្តកម្មវីធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។

អនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន មានគោលបំណងកំណត់ អំពីរការអនុវត្តកម្មវីធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។


 កុម្ភៈ-2023   កម្មវិធីអាហារតាមសាលារៀន

បញ្ជីសំណួរពិនិត្យតាមដានកម្មវិធីស្បៀងអាហារប្រើកសិផលសហគមន៍ សម្រាប់មន្រ្តីថ្នាក់ស្រុក ខេត្ត ដែលទទួលបន្ទុកក្នុងការតាមដាន ប្រើប្រាស់ក្នុងកំឡុងពេលចុះត្រួតពិនិត្យ ការអនុវត្តកម្មវិធីរបស់សាលាគោលដៅនីមួយៗ។

បញ្ជីសំណួរពិនិត្យតាមដានកម្មវិធីស្បៀងអាហារប្រើកសិផលសហគមន៍ សម្រាប់មន្រ្តីថ្នាក់ស្រុក ខេត្ត ដែលទទួលបន្ទុកក្នុងការតាមដាន ប្រើប្រាស់ក្នុងកំឡុងពេលចុះត្រួតពិនិត្យ ការអនុវត្តកម្មវិធីរបស់សាលាគោលដៅនីមួយៗ។


 មករា-2023   កម្មវិធីអាហារតាមសាលារៀន

ក្នុងឯកសារនេះមានទម្រង់ដែលសាលារៀនត្រូវប្រើប្រចាំថ្ងៃសម្រាប់អនុវត្តកម្មវិធីអាហារតាមសាលារៀនអោយបានត្រឹមត្រូវ។​ ក្នុងនោះមាន  បង្កាន់ដៃទទួលទំនិញ បណ្ណបញ្ចេញស្បៀង ទម្រង់កំណត់ត្រាការចូលរួមរបស់សហគមន៍ និង​ សំណើរសុំទូទាត់ប្រចាំខែ ។

ក្នុងឯកសារនេះមានទម្រង់ដែលសាលារៀនត្រូវប្រើប្រចាំថ្ងៃសម្រាប់អនុវត្តកម្មវិធីអាហារតាមសាលារៀនអោយបានត្រឹមត្រូវ។​ ក្នុងនោះមាន  បង្កាន់ដៃទទួលទំនិញ បណ្ណបញ្ចេញស្បៀង ទម្រង់កំណត់ត្រាការចូលរួមរបស់សហគមន៍ និង​ សំណើរសុំទូទាត់ប្រចាំខែ។ វាក៏មានប្រាប់ពីតារាងកាលវិភាគដែលសាលារៀនត្រូវរៀបចំរាយការណ៍ត្រីមាសនីមួយៗ។


បន្តទៀត
វីដេអូថ្មីៗ
តួលេខអាហារតាមសាលារៀន

សាលា ១.១១៤ នៅខេត្តចំនួន ១០ បានកំពុងអនុវត្តកម្មវិធីអាហាតាមសាលារៀន

កុមារជាង ២៩ ម៉ឺននាក់កំពុងទទួលបានអាហារប្រកបដោយអាហារូបត្ថម្ភ

អ្នកផ្គត់ផ្គង់ស្បៀងតាមមូលដ្ឋានជិត ៥០០ នាក់ទទួលផលពីកម្មវិធីអាហារតាមសាលា